You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំដាក់ផែនការ និងកំណត់ទីតាំងក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន បើកកិច្ចប្រជុំដាក់ផែនការ និងកំណត់ទីតាំងក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់

បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំដាក់ផែនការ និងកំណត់ទីតាំងក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោត និងនៅតាមគោលដៅការិយាល័យបោះឆ្នោតនីមួយៗ ដែលទទួលខុសត្រូវក្នុងថ្ងៃបោះឆ្នោត ថ្ងៃរាប់សន្លឹកឆ្នោត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ។