កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បាននាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ១,០០០,០០០រៀល ទៅជូនលោកអនុសេនីយ៍ទោ គា ហ៊ែល ដែលមានជំងឺ កំពុងសម្រាកព្យាលនៅផ្ទះស្ថិតក្នុងភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
