ប៉ៃលិន៖ រសៀលថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ២,១២០,០០០៛ ប្រគល់ជូនលោកអនុសេនីយ៍ទោ វ៉ាន់ យ៉ា ជំនួយការកងរាជអាវុធហត្ថខេត្ត ដែលបានគ្រោះថ្នាក់ចរាចរណ៍កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិត និងឆ្អឹងជំនី។
បច្ចុប្បន្ន លោកអនុសេនីយ៍ទោ កំពុងសម្រាកព្យាបាល និងវះកាត់នៅមន្ទីរពេទ្យយោធភូមិភាគទី៥ ស្ថិតនៅខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្ដាំផ្ញើឱ្យលោក ប្រឹងប្រែងថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយ និងឆាប់បានចូលបំរើការងារក្នុងអង្គភាពវិញ។