បាត់ដំបង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជូនដល់នាយ នៃកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ផងដែរ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០ទី៥ ខែក្កដា ឆ្នាំ ២០១៨ ។
