You are currently viewing លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ ឆ្នាំ២០១៨

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ ឆ្នាំ២០១៨

ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងតាមបណ្តាមូលដ្ឋាន ក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ។