ពោធិ៍សាត់៖ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឿន ថា សហការជាមួយកម្លាំងបរិស្ថានបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភ្នំ ១៥០០ នៅគីឡូម៉ែត្រ ១៤៨ ចំណុចលេខ(២៦៩៦០-៥១៧៨៣) ស្ថិតក្នុងភូមិ ដីក្រហម ឃុំ អន្លង់រាប ស្រុកវាលវែង ដោយរឹបអូសបានឈើប្រភេទ (លេខ ២) ចំនួន ៥០សន្លឹក ស្មើនិង ១,៧៦៧ ម៉ែត្រីគុណ(គូប)។
បច្ចុប្បន្ន វត្ថុតាងខាងលើប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស បន្តចាត់ការតាមនីតិវិធី។