កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានខេត្តជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានផ្សព្វផ្សាយការងារត្រៀមចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុង ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ ២០១៨ ។