You are currently viewing លោកឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាធិបតីក្នុងពិធីបិទវគ្គត្រួតពិនិត្យវាយតម្លៃគរុកោសល្យយោធាចារ្យជំនាន់ទី១

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញជាធិបតីក្នុងពិធីបិទវគ្គត្រួតពិនិត្យវាយតម្លៃគរុកោសល្យយោធាចារ្យជំនាន់ទី១

ភ្នំពេញ៖ នៅសាលាកងរាជអាវុធហត្ថកំបូល

បានប្រារព្ធពិធីបិទវគ្គត្រួតពិនិត្យ វាយតម្លៃគរុកោសល្យយោធាចារ្យជំនាន់ទី១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់នាយករង យោធាចារ្យ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងបុគ្គលិកសាលាជាច្រើនរូបផងដែរ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ នាយកសាលាកងរាជអាវុធហត្ថកំបូលបានផ្តល់កិត្តិយសប្រគល់វិញ្ញាប័ណ្ណប័ត្រ និងជូនថវិកាដល់សិក្ខាមចំនួន ២៥នាក់ក្នុងម្នាក់ៗ ចំនួនបួនម៉ឺនរៀលផងដែរ។ ទន្ទឹមនឹងនេះ យោធាចារ្យទាំងអស់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពជូនពរលោកនាយកឱ្យមាសុខភាពមាំមួនដើម្បីបន្តដឹកនាំការងារឱ្យបានសម្រេចគ្រប់ភារកិច្ចការងារផងដែរ។