You are currently viewing ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានស្វ័យត្រួតពិនិត្យ ចំនួនទ័ព-កូន

ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានស្វ័យត្រួតពិនិត្យ ចំនួនទ័ព-កូន

កំពង់ស្ពឺ៖ យោងផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។ ចំពោះការងារស្វ័យត្រួតពិនិត្យនេះ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ គ្រប់រូបត្រូវភ្ជាប់នូវឯកសារចំនួន ០៣ ប្រភេទ រួមមាន ៖
១-អត្តសញ្ញាណប័ណ្ណយោធិន
២-អត្តសញ្ញាណប័ណ្ណស៊ីវិល
៣-ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរសក្តិ និងមុខតំណែង ។