អហ.កណ្តាល៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទស លេខ០៤\២០១៦ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ លោក ឧត្រី. សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦បានរៀបចំពិធីអបអរសាទរនិងសំណះសំណាលនាយ នាយរង និងពលអាវុធហត្ថខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។ ក្នុងពិធីនោះមានលេងល្បែងប្រជាប្រិយនិងរាំកម្សាន្តចង្វាក់ប្រពៃណីយ៉ាងសប្បាយរីករាយ។ សូមបញ្ជាក់ថា កងកម្លាំងអាវុធហត្ថមានតួនាទី ភារកិច្ច ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសត្រូវត្រៀមកម្លាំង១០០% នៅពេលមានពិធីបុណ្យជាតិផ្សេងៗ ហេតុដូចនេះហើយបានជា ឯឧ. នាយឧ. មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននិងអង្គភាពកងរាជអាវុធហត្ថទាំងអស់ចំណុះបញ្ជាការដ្ឋាន អហផទ ឱ្យរៀបចំពិធីមុន ឬក្រោយបុណ្យចូលឆ្នាំជូនដល់នាយ នាយរង និងពលអាវុហត្ថដូចជា៖ ពិធីសំណេះសំណាល អានសារលិខិតជូនពរ ការចុះសួរសុខទុក្ខ សកម្មភាពកីឡា សិល្បៈ ល្បែងប្រជាប្រិយ អាហារសាមគ្គី ចូលរួមការងារសង្គម មនុស្សធម៌។ល។