You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

កំបូល៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ សាលាកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីប្រជុំ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារសាលាកងរាជអាវុធហត្ថកំបូល ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ ។ ពិធីនេះក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល ដោយមានវត្តមានចូលរួមពីលោកនាយករង យោធាចារ្យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងបុគ្គលិកសាលាជាច្រើនរូបផងដែរ។