បាត់ដំបង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងរសៀលថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាសសុវណ្ណ មេញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំឆមាសទី១
- Post author:Sery Vutha
- Post published:July 6, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ