ព្រះសីហនុ៖ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាកកងរាជអាវុធហត្ថមូលដ្ឋានក្រុង/ស្រុក នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១
- Post author:Sery Vutha
- Post published:July 9, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ