You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ដឹកនាំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

កណ្តាល៖ យោងផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យចំនួនទ័ព-កូន ព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូន ដឹកនាំដោយលោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងតំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ចំពោះការងារស្វ័យត្រួតពិនិត្យនេះនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូបត្រូវភ្ជាប់នូវឯកសារមួយចំនួនមាន ៖
១. អត្តសញ្ញាណប័ណ្ណយោធិន
២. អត្តសញ្ញាណប័ណ្ណស៊ីវិល
៣. ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬសេចក្តីសម្រេចឋានន្តរស័ក្តិ និងមុខតំណែង
៤. សៀវភៅ្រគ្រួសារ ឬសៀវភៅស្នាក់នៅ
៥. សំបុត្រកំណេីត
៦. សំបុត្រអាពាហ៍ពិពាហ៍។