កែប៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្កើតឱ្យមានមូលនិធិមហាគ្រួសារអាវុធហត្ថ ដើម្បីជួយសំរួលទុក្ខលំបាក និងរំលែកទុក្ខដល់ក្រុមគ្រួសារសព នាយទាហាន នាយទាហានរងទូទាំង ២៥រាជធានីខេត្ត។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំនាយទាហានក្រោមឱវាទ និងនាំយកថវិកាមហាគ្រួសារអាវុធហត្ថចំនួន ៣៨.៦៦០.០០០ រៀល ទៅប្រគល់ជូនលោកស្រី អ៊ុក ផល្លា ភរិយាសព លោកវរសេនីយ៍ទោ មាស សារិទ្ធ នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកែប ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៣០ នាទីរសៀលថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៨ ដោយរោគាពាធ នៅគេហដ្ឋាន ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។