កណ្តាល៖ នៅវេលាម៉ោង១៣ និង ០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ កម្លាំង កងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោកមេបញ្ជាការស្រុក ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ០៤នាក់៖
១.ឈ្មោះ ម៉េង រ៉ាវី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២.ឈ្មោះ រ៉េត ណារ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣.ឈ្មោះ កែវ ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤.ឈ្មោះ ថន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ។
-ម៉ូតូចំនួន ០១គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
-ទូរស័ព្ទចំនួន ០១គ្រឿង
-កាំភ្លើងខ្លីប្រើហ្គាស់ ០១ដើម
-ដាវ ០៣ដើម និងសម្ភារៈប្រើប្រាស់ វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។