ក្រចេះ៖ ព្រឹកថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូបទៀត។ ក្នុងពិធីនោះ លោកឧត្ដមសេនីយ៍ត្រី មានប្រសាសន៍រំលឹកដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជារបស់ថ្នាក់លើ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នាពេលដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន ដឹកនាំកិច្ចប្រជុំការ អនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១
- Post author:Sery Vutha
- Post published:July 11, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ