You are currently viewing ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត

ព្រះវិហារ៖ នៅវេលាម៉ោង ១៣ និង៣០នាទីរសៀលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា  ឆ្នាំ២០១៨ នៅចំនុចផ្សារជាំក្សាន្ត ភូមិ/ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការសន្តិសុខ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉េត វណ្ណនី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ រួមទាំងដកហូតបានវត្ថុតាងមាន៖

១. ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន ១៥កញ្ចប់ ទម្ងន់ ៧.៦៥ក្រាម

២. ទូរស័ព្ទចំនួន ០១គ្រឿង

៣. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង

៤. លុយរៀលចំនួន ៨៦.០០០៛ និងលុយបាត ចំនួន ៤០បាត

៥. សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ

កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។