You are currently viewing ឧត្តមសេនីយ៏ត្រី ឡា ឡៃ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១

ឧត្តមសេនីយ៏ត្រី ឡា ឡៃ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១

តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ឆមាសទី១ ទិសដៅការងារឆមាស២ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវជាច្រើនរូបទៀត ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១៤រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។