ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី នៅកីឡដ្ឋាន ខេត្តស្វាយរៀង នឹងមានការប្រកួតកីឡាបាល់ទាត់ផ្ដាច់ព្រាត់រវាង កងអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តកោះកុង។ ការប្រកួតនេះ ក្នុងន័យអបអរសាទរខួបលើកទី២៥ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨)៕