You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព

ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ពិធីប្រារឰខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០១៨) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងថ្មី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ សង្ឃរ័ ក្រុង/ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ និងលោកមេបញ្ជាការមូលដ្ឋានក្រុង/ស្រុកទាំង៨ ផងដែរ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ១៤រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។