អ.ហខេត្តស្វាយរៀង៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង វរលាម៉ោង១៤,៣០ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ បានរៀបចំពិធី ប្រកាសតែងតាំង ផ្លាសប្តូរមុខងារ នាយទាហានចំនួន២០ នាក់ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សុីភិន មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
អញ្ជើញចូលរួមជាគណអធិបតីផងដែរ ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀង ឯកឧត្តមឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តមឧត្តម ឧត្តមសេនីយ៍ ស្នងការនគបាលខេត្ត ឯកឧត្តមឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ប្រធានតុលាការខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ១០១ នាក់ បានចូលរួមក្នុងពេលនេះផងដែរ ៕