You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល​ អញ្ជើញជាអធិបតីភាពក្នុងការប្រកួតកីឡាបាល់ទាត់វគ្គផ្តាច់ព្រ័ត្ត ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ហុង វិណុល​ អញ្ជើញជាអធិបតីភាពក្នុងការប្រកួតកីឡាបាល់ទាត់វគ្គផ្តាច់ព្រ័ត្ត ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ

ស្វាយរៀង: នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែបឋមាសាធ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានស្វាយរៀង បានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤​ កក្កដា ២០១៨) វគ្គផ្តាច់ព្រ័ត្ត រវាងក្រុមដែលមកពីកងរាជអាវុធហត្ថខេត្តកោះកុង និងកងអន្តរាគមន៍ពិសេស ក្រោមអធិបតីភាពលោក 

 ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ 

ការប្រកួតបានបញ្ចប់ដោយទទួលបានលទ្ធផល:

កងអន្តរាគមន៍ពិសេស ៣​ : ០​ ខេត្តកោះកុង 

ជ័យលេភីលេខ១ បានទៅលើកងអន្តរាគមន៍ពិសេស 

ជ័យលេភីលេខ២ បានទៅលើកងរាជអាវុធហត្ថខេត្តកោះកុង។ q