You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា សំណេះសំណាល ចែកអំណោយដល់នាយ នាយរងអាវុធហត្តចូលនិវត្តន៍មានជំងឺ និងជួបការលំបាក

ឧត្តមសេនីយ៍ត្រី សំ តុលា សំណេះសំណាល ចែកអំណោយដល់នាយ នាយរងអាវុធហត្តចូលនិវត្តន៍មានជំងឺ និងជួបការលំបាក

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តណ្តាល បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ ដល់ នាយ នាយរងអាវុហត្ថចូលនិវត្ត មានជំងឺ និងជួបការលំបាក ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាកងរាជអាវុធហត្ថ (១៤កក្កដា១៩៩៣ ១៤កក្កដា២០១៨) ចំនួន ៤៥ នាក់ ។

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលផផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូបផងដែរ ។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់នាយ នាយរងអាវុធហត្តចូលនិវត្តន៍មានជំងឺ និងជួបការលំបាកនៅទីបញ្ជាការខេត្ត ចំនួន ៤៥ នាក់។  ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និង ការជូនពរជ័យ ពីសំណាក់ លោកនាយឧត្តសេនីយ៍ សៅ សុខា ជូនចំពោះ នាយ នាយរងអាវុធហត្ថ និវត្តន៍ជន និង ក្រុមគ្រួសារទាំងអស់ សូមឲ្យអោយជួបតែសេចក្តីសុខ ចំរើន ជៀសផុត ជំងឺដង្កាត់ទាំយឡាយ ។ បន្ថែមពីលើនេះទៀតលោកឧត្តមសេនីយ៍ត្រី បានថ្លៃងនូវអំណរគុណ និងសំដែងនូវការកោតសរសើរ ដឹងគុណជានិច្ច ចំពោះ នាយ នាយរងអាវុធហត្ថនិវត្តន៍ជនទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ ។

ទីបញ្ចប់លោកឧត្តមសេនីយ៍មេបញ្ជាការ  បានធ្វើការជូនពរដល់ នាយ នាយរង អាវុធហត្ថ និងនិវត្តន៍ជនទាំអស់ សូមអោយមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សូមអោយអ្នកដែលមានជំងឺឆាប់ជាសះស្បើយ និង សូមអោយជួបតែពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ថវិកាដែលប្រគាល់ជូនដល់ នាយ នាយរង អាវុធហត្ថ និងនិវត្តន៍ជនទាំអស់សរុបជាង១៤លាន រៀល និងសម្ភារៈមួយចំនួនទៀតរួមមានទឹកសុទ្ធ មី  ក្រមា ទឹកផ្លែឈើ និងបានពិសារបាយសាមគ្គីផងដែរ។