You are currently viewing កម្លាំងត្រៀមអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀនសូត្រមុខវិជ្ជា សង្គ្រោះបឋម

កម្លាំងត្រៀមអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀនសូត្រមុខវិជ្ជា សង្គ្រោះបឋម

ឧត្តរមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស .២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងត្រៀមអន្តរាគមន៍ និងរក្សាសណ្តាប់ធ្នាប់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចំនួន ១០០នាក់ បានរៀនសូត្រមុខវិជ្ជាស្តីពីការសង្គ្រោះបឋម រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី០៩ ខែកក្កដា ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ បង្រៀនដោយ៖

១ -លោកវេជ្ជបណ្ឌិត សេង តារា គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់។

២-លោក យី ណារ៉ុង គ្រូពេទ្យផ្នែកគិលានុបដ្ឋាក។

៣-លោក សង គឹមធី គ្រូពេទ្យផ្នែកចលនា សន្លាក់ និងឆ្អឹង មកពីមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ពិធីនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។