កណ្តាល៖ ព្រឹកថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ យូ ស៊ុន នាយការិយាល័យទី៤ កងទ័ពជើងគោកអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានទទួល មរណភាព ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ក៏បាននាំយកថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារសព ដែលស្ថិតនៅភូមិព្រែកកាត់ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
