ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សារីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច វត្តមានក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថាប័ន និងកម្លាំងទាំងបីប្រភេទជុំវិញខេត្តផងដែរ។
