You are currently viewing បុគ្គលឈ្មោះ សន សំនៀង នេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ

បុគ្គលឈ្មោះ សន សំនៀង នេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៨ ក្រោយពីមានការប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានសាធារណមតិជាច្រើនលើកឡើង អំពីការផ្សាយឡាយរបស់គណនីឈ្មោះ “យមរាជ លោកីយ៍” ដោយឈ្មោះ សន សំនៀង កន្លងទៅ។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតជម្រាបជូនសាធារណជនបានជ្រាបថា បុគ្គលឈ្មោះ សន សំនៀង នេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំនិងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ខណៈនេះ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ កំពុងធ្វើការស្តាប់ចម្លើយនិងបន្តនីតិវិធី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។