You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដឹកនាំកិច្ចប្រជុំរៀបចំពិធីបើកការដ្ឋានសាងសង់ ទីលានបាញ់គ្រាប់ពិត

ឧត្តមសេនីយ៍ឯក វង្ស ពិសេន ដឹកនាំកិច្ចប្រជុំរៀបចំពិធីបើកការដ្ឋានសាងសង់ ទីលានបាញ់គ្រាប់ពិត

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដឹកនាំកិច្ចប្រជុំការរៀបចំពិធីបើកការដ្ឋានសាងសង់ ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលា វរអន្តរាគមន៍ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។