You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ត្រី ឈឿម សំណាង

តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ត្រី ឈឿម សំណាង

សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្ត សៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់លោកឧត្តមសេនីយ៍ត្រី ទៅប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ត្រី ឈឿម សំណាង ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្ត សៀមរាប។

អំណោយប្រគល់ជូនរួមមានទឹកដោះគោឆៅ ០១ឡូ, ទឹកសុទ្ធ ០១កេស, ទឹកអូអ៊ិឈិ ០១យួរ, មី០១កេស,​ ទឹកសណ្តែក ០១យួរ, ទឹកក្រូច ០១យួរ និងថវិកាចំនួន ១.៦០០.០០០រៀល។