តាកែវ៖ ព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី សុខ លី អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រមទាំងបាននាំយកថវិកាចំនួន ១.០០០.០០០រៀល ប្រគល់ជូនលោកវរសេនីយ៍ត្រីផងដែរ ។