រតនគិរី៖ ថ្ងៃចន្ទ៤កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការស្រុក បានដឹកនាំកម្លាំងសហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវ ចុះឃាត់រថយន្តសាំយ៉ុងចំនួន ០១គ្រឿង ពណ៌ស គ្មានស្លាកលេខ មានផ្ទុកឈើប្រណិត បំរុងយកទៅប្រទេសវៀតណាម ត្រង់ចំណុចបរកែវចាស់ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នវត្ថុតាង ត្រូវបាននាំយកទៅផ្នែករដ្ឋបាលព្រៃឈើរក្សាទុកសម្រាប់ធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី។