You are currently viewing លោកវរសេនីយឯក ធូ ភុំ ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ដល់កម្លាំងត្រៀមអន្តរាគមន៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់

លោកវរសេនីយឯក ធូ ភុំ ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ដល់កម្លាំងត្រៀមអន្តរាគមន៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ដល់កម្លាំងត្រៀមអន្តរាគមន៍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ ។

ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការឧទ្ទេសនាមដោយលោកវរសេនីយឯក ធូ ភុំ មេបញ្ជាការរងទទួលផែនកសាងកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។