អហផទ៖ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិនិត្យលើតួលេខឈើល្មើសនៅក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯឧ. នាយឧ. សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និងមានការចូលរួមពីសំណាក់ ឯកឧត្តម សមាជិកនៃគណៈកម្មការជាតិ។
