You are currently viewing បំពាក់ឋានន្តរស័ក្កនិងប្រកាសតែងតាំងមុខងារជូនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

បំពាក់ឋានន្តរស័ក្កនិងប្រកាសតែងតាំងមុខងារជូនមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានស្នារដៃក្នុងការបំពេញភារកិច្ច បំរើប្រជាពលរដ្ឋ និងសង្គមជាតិត្រូវ បានប្រកាសដំឡើងឋានន្តរស័ក្ក និងប្រកាសតែងតាំងផ្លាល់ប្តូរមុខងារ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រោមអធិបតិយ្យភាពលោកឧត្តមសេនីយ៍ឯកប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដំណាងដ៍៍ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកចាន់ ដារា អធិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងគ្រប់់ប្រភេទ ។
លោកឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ស្ពឺបានថ្លែងថា មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺចំនួន ៣៥នាក់ ដែលមានស្នារដៃក្នុងការបំពេញភារកិច្ចបំរើសង្គមជាតិ មាតុភូមិនាពេលកន្លងទៅត្រូវបានថ្នាក់លើបំពាក់ឋានន្តរស័ក្ក និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ។ លោកបន្តថា មន្ត្រីអាវុធហត្ថត្រូវបានប្រ កាសទាំង ៣៥នាក់នោះរួមមាន៖ ត្រូវបំពាក់ឋានន្តរស័ក្កចំនួន ០៤នាក់ ថ្នាក់វរ:សេនីយ៍ឯក ០២នាក់ វរ:សេនីយ៍ទោ ០១នាក់ និងវរ:សេនីយ៍ ០១នាក់ និងចំនួន ៣១នាក់ទៀត ត្រូវបានប្រកាស់តែងតាំងព្រមទាំងផ្លាស់ប្តូរមុខងារភារកិច្ច ថ្នាក់មេបញ្ជាការរង ០២នាក់ នាយលេខាធិការដ្ឋាន ០១នាក់៩ នាយរងសេនាធិការ ០៥នាក់ ប្រធានមន្ទីរ ០៣នាក់ អនុប្រធានមន្ទីរ ០១នាក់នាយការិល័យ ១០នាក់ មេបញ្ជាកររងក្រុង ស្រុក ០៤នាក់ ជំនួយការឃ្លាំង ០១នាក់ បុគ្គលិគ្គឃ្លាំង ០២នាក់ ។
លោកមរបញ្ជការបានបញ្ជាក់ថា កំលាំងទ័ពក្នុងបញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺមានចំនួនសរុប ១៩៧នាក់ នាយទាហាន ១២២នាក់ នាយទហានរង ៧៥នាក់ ស្រី ០៤នាក់ និងកំលាំងអនុសេនាធំចល័តចំនួន ៤៧នាក់ បេសកម្មជមួយអង្គការវ៉ាយអេត ០៣នាក់ ឈឺសម្រាក់នៅផ្ទះ ០២នាក់ ។ ក្នុងនោះស្នើរសុំតែងតាំងផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរស័ក្កជួននាយ នាយទាហានរង នៃ បញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺ រួមមាន៖ ស្នើរសុំតែងតាំងមុខងារ ១៧នាក់ ស្នើរដំឡើងឋានន្តរស័ក្ក ៤៣នាក់ និងស្នើរសុំតែងតាំងផ្លាស់ប្តូរ ព្រមទាំងដំឡើងឋានន្តរស័ក្ក ៣៦នាក់ ។
លោកចាន់ ដារា អភិបាលរង ខេត្តកំពង់ស្ពឺថ្លែងថា មន្ត្រីកងរាជ អាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលត្រូវបានកងយុទ្ធពលខេមរ:ភូមិន្ទផ្តល់សេចក្តីទុកចិត្ត និងសម្រេចបំពាក់ឋានន្តរ:ស័ក្កនា ពេលនេះ ត្រូវតែយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋគ្រប់មជ្ឈដាន មិនត្រូវប្រើតួនាទីរបស់ខ្លួនទៅកផបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ឡើយ ។ លោកបន្តថា នាយទាហាន នាយទាហានរង អាវុធហត្ថគ្រប់រូបត្រូវគោរពភារកិច្ច និងវិជ្ជាជីវ:កងកំលាំងប្រដាប់អាវុធ ត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់គ្រប់ដាប់ថ្នាក់ និងកងកំលាំងពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសរួមសហការគ្នាដើម្បីទប់ស្កាត់តាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ជនឱកាសនិយមមួយក្តាប់តូច ។
លោកឧត្តមសរនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា បញ្ជាការដ្ឋាន ខេត្តកំពង់ស្ពឺ មានភាពរីកចំរើនច្រើនទាំងការដឹកនាំអង្គភាពផ្នែកហេដ្ឋារចនាសម្ព័ន ក្នុងអង្គភាព និងការបង្ក្រាបរាល់បទល្មើសគ្រប់រូបភាព ។ លោកបន្តថា ការយឺតយ៉ាវក្នុងប្រកាសតួនា ទីដល់កងកំលាំងអាវុធហត្ថយើងដោយសារតែបញ្ហាបញ្ចេកទេស និងការកែសម្រួលរបស់ថ្នាក់លើ ។
លោកបន្តថា ការស្នើរសុំដំឡើងឋានន្តរស័ក្ក និងតួរនាទីដល់កងកំលាំងកងរាជអាវុធហត្ថបច្ចុប្បន្នថ្នាក់លើមានការតឹងតែងខ្លាំង ពាក់ព័ន្ធលើឯកសារ ប្រវត្តិរូបដូចជាការប្រើអក្ខរាវិរុទ្ធជាដើម ។
12932901_572642489579556_8656532930243184802_n

12417560_572642506246221_6869435910717724674_n

12932691_572642446246227_1228160576102665954_n

12924357_572642522912886_1888958106709716588_n