ភ្នំពេញ៖ ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចល័តកម្លាំងកងរាជអាវុធហត្ថពីសាលាកងរាជអាវុធហត្ថកំបូល និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត ។ កម្លាំងចំនួន ៨០០នាក់ នឹងចេញដំណើរពីសាលាកងរាជអាវុធហត្ថកំបូល និងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វិលត្រឡប់មកវិញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចល័តកម្លាំងកងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:July 17, 2018
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច