You are currently viewing កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ចកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យជំនាញ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ។

 

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៏ត្រី វ៉ា សារិទ្ធ បានដាក់ផែនការអោយបណ្តាមន្ទីរ ការិយាល័យជំនាញ អង្គភាពក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការក្តាប់ពត៌មានពាក់ព័ន្ធការងារសន្តិសុខ ស្រាវជ្រាវមុខសញ្ញាបទល្មើសព្រហ្មទណ្ឌ ហើយពង្រឹងបន្ថែមការងារបង្ក្រាបឲ្យខានតែបានក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ព្រមទាំងបន្តការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ក្នុងការងារសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ បម្រើឱ្យការងារបោះឆ្នោតដំណើរការបានរលូន និងល្អប្រសើរផងដែរ៕