You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ទឹកបរិសុទ្ធជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំស្រួច

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ទឹកបរិសុទ្ធជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានដឹកយកទឹកបរិសុទ្ធចែកជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច។

ការដឹកជញ្ជូនទឹកបរិសុទ្ធនេះមានការដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។