ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីគ្រឿងញៀន និងផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់កម្លាំងត្រៀមអន្តរាគមន៍ និងរក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។
ពិធីនេះប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមបទឧទ្ទេសនាមដោយលោកវរសេនីយ៍ទោ លី ដារិទ្ធ មេបញ្ជាការរងទទួលការងារបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជងាវុធហត្ថខេត្តជាច្រើនរូបផងដែរ។