កំបូល៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលបានឲ្យក្រុមការងារដឹកនាំលោកឧត្តមសេនីយ៍ត្រី ស៊ីម សុខា នាយករងសាលាកងរាជអាវុធហត្ថកំបូល និងមន្ត្រីក្រោមឱវាទបាននាំយកបច្ច័យចំនួន ៦១៤.០០០រៀល ដែលជាថវិការបស់លោកឧត្តមសេនីយ៍ទោនាយក នាយករង នាយ និងនាយរងអាវុធហត្ថសាលាកំបូល ជូនដល់គ្រួសារសពលោក តាំង សិលា អតីតយោធាចារ្យសាលាកងរាជអាវុធហត្ថកំបូលដែលបានទទួលមរណៈភាពនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
តំណាងលោកឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចូលរួមបុណ្យសពលោក តាំង សិលា អតីតយោធាចារ្យ
- Post author:Sery Vutha
- Post published:July 19, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ