You are currently viewing លោកឩត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំត្រួតពិនិត្យ បរិក្ខារបំពាក់ អាវុធគ្រាប់ មធ្យោបាយ និសម្ភារៈ ដើម្បីធានាលើការងាររក្សាសណ្តាប់ធ្នាប់

លោកឩត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំត្រួតពិនិត្យ បរិក្ខារបំពាក់ អាវុធគ្រាប់ មធ្យោបាយ និសម្ភារៈ ដើម្បីធានាលើការងាររក្សាសណ្តាប់ធ្នាប់

កំពង់ស្ពឺ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំកម្លាំងត្រួតពិនិត្យយោធបរិក្ខារគ្រឿងបំពាក់អាវុធគ្រាប់ មធ្យោបាយ និងសម្ភារៈផ្ទាល់ខ្លួន របស់នាយទាហាន នាយទាហានរង គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចធានាលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងតំណាក់កាលកំពុងឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃ អាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី និងកម្លាំងក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងភូមិសាស្ត្រ ក្នុងរដូវវស្សានេះ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ការចាត់វិធានការ និងប្រមូលផ្តុំកម្លាំងបែបនេះ អាចធ្វើអោយមានភាពងាយស្រួលក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ។