កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទិ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីដើម្បីបុកគ្រឹះសាងសង់ទីលានសម្រាប់គាំទ្រដល់ការហ្វឹកហាត់ និងបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឧត្តមសេនីយ៍ឯក ប្រាក់ សិទិ្ធ អញ្ជើញក្រុងពាលីបុកគ្រឹះសាងសង់ទីលានសម្រាប់គាំទ្រដល់ការហ្វឹកហាត់ និងបាញ់គ្រាប់ពិត
- Post author:Sery Vutha
- Post published:July 20, 2018
- Post category:កសាងអង្គភាព / កំណែទម្រង់