កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងបុកគ្រឹះបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត របស់កងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលហ្វឹកហ្វឺភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើរូបទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកាដ្ឋានសាងសង់ទីលាន បាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ
- Post author:Sery Vutha
- Post published:July 21, 2018
- Post category:កសាងអង្គភាព / កំណែទម្រង់