កណ្តា៖ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល កាលពីព្រឹកថ្ងៃសៅរ៍ ០៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ ស្វាគមន៍ទទួលប្រតិភូយោធាការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ួយ ជុងយ៉ុង មេបញ្ជាការរងយោធាព្រំដែនខេត្តអានយ៉ាង បានអញ្ជើញចុះជួប សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកឧបបត្ថម ដល់អង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែនជំនួសមុខអោយលោកឧត្តមសេនីយ៍មេបញ្ជាការខេត្តលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រតិភូទាំងអស់ និងជូនពរឱ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ទទួលបានជោគជ័យគ្រប់ភារកិច្ច។