ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតឱ្យលោកវរសេនីយ៍ទោ មីកាអ៊ែល ហ្គីលៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានបញ្ចប់អាណត្តិ បន្ទាប់ពីបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល៣ឆ្នាំ នឹងត្រូវជំនួសដោយលោកវរសេនីយ៍ត្រី វ៉ង់អ៊ែប ព្យែរវ៉ាំងសង់ នីកូឡា ទីប្រឹក្សាបារាំងថ្មី អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបសម្តែងការគួរសមនិងជម្រាបលាពីលោកវរសេនីយ៍ទោ មីកាអ៊ែល ហ្គីលៀម
- Post author:Sery Vutha
- Post published:July 23, 2018
- Post category:បញ្ជាដឹកនាំ / សារជូនពរ