You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បំពាក់ឋានន្តរស័ក្តិ ដល់​ទាហាន នាយទាហានរងកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បំពាក់ឋានន្តរស័ក្តិ ដល់​ទាហាន នាយទាហានរងកងរាជអាវុធហត្ថ

អហ.ស្ទឹងត្រែង៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធខេត្តស្ទឹងត្រែង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម
ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តម
សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
សមាជិការចូលរួមចំនួន 100នាក់ និងបានធ្វើពិធីសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរងកងរាជ
អាវុធហត្ថនិងបានអានសារជូនពររបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការង មេបញ្ជាការកងរាជអាវុធហត្ថជូន
ដល់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងមូល ក្នុងឱបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពុទ្ធសករាជ2560 និងគ្រឹស្តសករាជ
2016 ក្នុងឱកាសនេះដែរ ខ្ញុំបាទក៏បានទទួលប្រតិភូវៀតណាមមាន: កងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ កងទ័ពការពារព្រំដែន
ខេត្តប៊ិញភឿក និងយោធាខេត្តយ៉ាឡាយ ដែលបានចុះមកជូនពរដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យ
ចូលឆ្នាំខ្មែរប្រពៃណីជាតិ៕
photo_2016-04-07_09-14-52

photo_2016-04-07_09-10-44