ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងពិធីនោះ លោកមេបញ្ជាការ ក៏បានប្រគល់សេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរមុខងារចំនួន ០៣នាក់ សេចក្តីសម្រេចតម្លើងឋានន្តរសក្តិចំនួន ១៧នាក់ និងប្រគល់បណ្ណ័សរសើរចំនួន ០២ សន្លឹក របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់មន្ទីរយុត្តិធម៌ និងប្រគល់លិខិតសរសើរចំនួន ២០សន្លឹករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែងផងដែរ។