You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុ

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុ

ភ្នំពេញ៖ រសៀលថ្ងៃអង្ការ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី.ខេត្ត ប្រចាំខែកក្កដា និងទិសដៅខែសីហាឆ្នាំ២០១៨ ដោយមានការចូលរួមពីនាយ.នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី.ខេត្ត ព្រមទាំងនាយ.នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី.ខេត្តទាំងអស់ត្រូវពង្រឹងការបើកចែកបា្រក់បៀវត្សន៍ដល់ដៃនាយ.និងពលអាវុធហត្ថ ហាមកាត់លុយគ្រប់ប្រភេទ ហាមចងការលុយនៅតាមអង្គភាព ហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរក្សាឯកសារឱ្យបានគង់វង្ស។