ឧត្តរមានជ័យ៖ ព្រឹកថ្ងៃពុធ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ។ ពិធីនេះដែរក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សរុប ១១៨នាក់។
ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញបំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរដល់នាយ នាយរងអាវុធហត្ថ
- Post author:Sery Vutha
- Post published:July 25, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ / សេចក្តីសម្រេច