You are currently viewing ពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

ពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើរជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់លិខិតសរសើររបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ដែលមានស្នាដៃឆ្នើម ក្នុងការ បំពេញភារកិច្ចបានល្អ។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានស្រុក/ក្រុង ស្នាក់ការសន្តិសុខ និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាច្រើនរូប។